ព័ត៌មានមិនពិត និងការពិតអំពីវីរុសកូរ៉ូណា (COVID-19)

ព័ត៌មានមិនពិតអំពីវ៉ាក់សាំង COVID-19

ព័ត៌មានមិនពិត៖ វ៉ាក់សាំង COVID-19 មានគ្រោះថ្នាក់ និងមាន ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរចំពោះ អ្នកទទួលវ៉ាក់សាំងជា ជនបរទេស។

ការពិត៖ រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាលអនុម័តលើវ៉ាក់សាំងសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ វ៉ាក់សាំងទាំងអស់ត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់សម្រាប់សុវត្ថិភាព មុនវ៉ាក់សាំង ទាំងនោះត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ នេះរួមមានការវិភាគ ដោយប្រុងប្រយ័ត្ននៃទិន្នន័យសាកល្បងគ្លីនិក សារធាតុផ្សំ គីមី ការផលិត និងកត្តាដទៃ ទៀត។ ព័ត៌មានអំពីវ៉ាក់សាំង COVID-19 អាចរកឃើញមាននៅលើគេហទំព័ររបស់ TGA នៅឯ https://www.tga.gov.au/covid-19-vaccines

បន្ថែមលើការវាយតម្លៃរាល់កញ្ចប់វ៉ាក់សាំង COVID-19  រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹង ការព្យាបាល ធ្វើការតាមដានវ៉ាក់សាំងសម្រាប់សុវត្ថិភាព ក្រោយពេលវ៉ាក់សាំងទាំងនោះត្រូវបាន ផ្គត់ផ្គង់នៅក្នុងប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលអូស្ត្រាលីក៏កំពុងតាមដានយ៉ាងដិតដល់លើ កម្មវិធីភាពសុំានៅបរទេស រួមមាននៅក្នុងចក្រភពអ់គ្លេស (UK) ប្រទេសអាល្លឺម៉ង់ និង ប្រទេសន័រែស។ ដោយរួមជាមួយគ្នា ព័ត៌មាននេះនឹងជួយធានាថាប្រជាជនអូស្ត្រាលីមាន សិទ្ធិចូលប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

ប្រសិនបើអ្នកជួបប្រទះផលប៉ះពាល់ពីវ៉ាក់សាំង សូមស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខាភិបាល និង រាយការណ៍វា ទាក់ទងទៅ TGA (ទូរសព្ទលេខ 1300 134 237)។ 

ព័ត៌មានមិនពិត៖ មនុស្សកាន់តែច្រើននឹងស្លាប់ពីផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំងជាងស្លាប់ពី COVID-19 ផ្ទាល់។

ការពិត៖ វ៉ាក់សាំងណាក៏ដោយអាចបណ្ដាលឱ្យមានផលប៉ះពាល់ស្រាលខ្លះដែរ។ ផលប៉ះពាល់សំខាន់ពីវ៉ាក់សាំង គឺមានការឈឺ ការរមាស់ ឬការហើមខ្លះនៅកន្លែងដែលមានការចាក់ ឈឺក្បាល ឬគ្រុនក្ដៅស្រាល និងការនឿយហត់។ ផលប៉ះពាល់ភាគច្រើនទាំងនេះអាចគ្រប់គ្រងបាន ដោយមានការធូរស្រាលពីកាឈឺចាប់ស្រាលៗខ្លះ ហើយមិនបណ្ដាលឱ្យមានការភ្ញាក់ផ្អើលស្លន់ស្លោរទេ។

រដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាល –ជានិយ័តករឱសថរបស់ប្រទេសអូស្ត្រាលី – នឹងមិនអនុម័តថ្នាំ ដែលមិនមានសុវត្ថិភាព និងប្រសិទ្ធភាពទេ។ រឿងមួយក្នុងចំណោមរឿងនានា ដែលពួកគេពិនិត្យមើលយ៉ាងដិតដល់បំផុតគឺផលប៉ះពាល់ធ្ងន់ធ្ងរ។

ប្រទេសអូស្ត្រាលីមានដំណើរការអនុម័តយ៉ាងល្អបំផុតនៅក្នុងពិភពលោក ហើយថ្នាំណាមួយដែល បណ្ដាលឱ្យមាន ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ នឹងមិនត្រូវបានអនុម័តនៅក្នុងប្រទេសនេះទេ។ ការងាររបស់ TGA មិនឈប់នៅត្រឹមការអនុម័តទេ។ ពួកគេក៏រក្សាការប្រុងប្រយ័ត្នផងដែរ លើទិន្នន័យ ដែលបានមកពីបរទេស និងដំណើរការចាប់ផ្ដើមនៅទីនេះ។ មិនមានអ្វីបន្សល់ទុក ដោយចៃដន្យនោះទេ។

ប្រសិនបើអ្នកជួបប្រទះផលប៉ះពាល់ពីវ៉ាក់សាំង សូមស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខាភិបាល និង រាយការណ៍វា ទាក់ទងទៅ TGA (ទូរសព្ទលេខ 1300 134 237)។

ព័ត៌មានមិនពិត៖ រដ្ឋាភិបាលកំពុងប្រើប្រាស់ដំណើរការចាប់ផ្ដើមវ៉ាក់សាំងជាការលាក់បាំង ដើម្បីប្រមូល/កែ DNA របស់អ្នក។

ការពិត៖ វ៉ាក់សាំងត្រូវបានចាក់បញ្ចូលទៅក្នុងរាងកាយរបស់អ្នក ហើយវ៉ាក់សាំងទាំងនោះមិន ដកយកអ្វីចេញពីរាងកាយរបស់ អ្នកទេ ហើយវ៉ាក់សាំងទាំងនោះមិនកែ DNA របស់អ្នកទេ។ វ៉ាក់សាំង COVID-19 ថ្មីខ្លះប្រើប្រាស់បំណែកនៃកម្មវិធីផ្ញើសារ RNA (mRNA) ដើម្បីណែនាំរាងកាយរបស់អ្នក ដើម្បីបង្កើតការឆ្លើយតបខាងភាពសុំាប្រឆាំងនឹង COVID-19។ mRNA មិនធ្វើអ្វីជាមួយនឹង DNA របស់អ្នកទេ។

ព័ត៌មានមិនពិត៖ វីរុសផ្លាស់ប្ដូរលឿនខ្លាំងណាស់ ដែលវ៉ាក់សាំង នឹងមិនដំណើរការទាល់តែសោះ។

ការពិត៖ វីរុសទាំងអស់ផ្លាស់ប្ដូរ។ វាជាផ្នែកនៃការវិវត្តន៍ធម្មជាតិរបស់វា ហើយ COVID-19 ក៏មិនខុសគ្នាដែរ។ ផ្អែកលើភស្តុតាង វ៉ាក់សាំង COVID-19 នឹងនៅតែមានប្រសិទ្ធភាពទល់នឹង សណ្ដានថ្មីៗ។

វាអាចមានន័យថាមនុស្សត្រូវការចាក់ថ្នាំបង្កើនប្រសិទ្ធភាពប្រឆំាងនឹងជំងឺ ឬត្រូវការចាក់វ៉ាក់សាំង ម្ដងទៀត – ដូចជាសម្រាប់គ្រុនផ្ដាសាយ។

វ៉ាក់សាំងបច្ចុប្បន្នកំពុងត្រូវបានអនុម័តសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីបានបង្ហាញថាវ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់នឹងជំងឺធ្ងន់ធ្ងរពី COVID-19។

ព័ត៌មានមិនពិត៖ មនុស្សដែលធ្លាប់មាន COVID-19 ហើយបានជា ឡើងវិញ មិនត្រូវការចាក់វ៉ាក់សាំង ទេ។

ការពិត៖ ការការពារអ្នកណាម្នាក់មិនឱ្យមាន COVID-19 មានការប្រែប្រួលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ដោយសារតែនេះជាវីរុសថ្មី យើងមិនដឹងថាភាពស៊ាំនឹងមេរោគធម្មជាតិ បន្តស្ថិតនៅអស់រយៈពេលប៉ុន្មានទេ។ សូម្បីតែអ្នកធ្លាប់មាន COVID-19 រួចហើយក៏ដោយ អ្នកគួរតែនៅតែចាក់វ៉ាក់សាំង COVID-19 នៅពេលណា អ្នកអាចធ្វើបាន។

ព័ត៌មានមិនពិត៖ វ៉ាក់សាំង COVID-19 មានសូហ្វវែ/មីក្រូឈីប (software/microchips) ប្រើសម្រាប់ឃ្លាំមើល។

ការពិត៖ គ្មានវ៉ាក់សាំង COVID-19 ណាមានសូហ្វវែ ឬមីក្រូឈីបទេ។

ព័ត៍មានមិនពិតអំពី COVID-19 ដទៃទៀត

ព័ត៌មានមិនពិត៖ កុមារគឺជា ‘អ្នកធ្វើឱ្យឆ្លងរាលដាលបំផុត’ នៃ COVID-19

ការពិត៖  ក្នុងពេលដែលកុមារតូចៗត្រូវបានគេដឹងថាជា ‘អ្នកធ្វើឱ្យឆ្លងរាលដាលបំផុត’ នៃមេរោគ និងមេរោគពីសត្វល្អិតដូចជា សម្រាប់ជំងឺគ្រុនផ្ដាសាយធំ ភស្តុតាងនាពេលប្បន្នសម្រាប់ COVID-19 បានណែនាំថាការឆ្លងពីកុមារទៅកុមារ នៅក្នុងសាលារៀនមិនមានជាទូទៅទេ។  លើសពីនេះទៀត គ្មានទិន្នន័យណានៅទីកន្លែងណានៅក្នុងពិភពលោកដែលបង្ហាញថា ការឆ្លងរាលដាលសំខាន់នៃ វីរុសនេះបានកើតឡើង ជាមួយកុមារតូចៗនោះទេ។  ទោះយ៉ាងណាក៏ដោយវាអាចកើតមាន ភស្តុតាងបច្ចុប្បន្នណែនាំថាកុមារមិនមែនជាអ្នក ធ្វើឱ្យឆ្លងរាលដាលបំផុតនៃ វីរុសដែលបណ្ដាលឱ្យមាន COVID-19 នោះទេ។

ព័ត៌មានមិនពិត៖ ប្រទេសអូស្ត្រាលីមិនអាចទទួលបានឧបករណ៍វេជ្ជសាស្ត្រ និង ការផ្គត់ផ្គង់គ្រប់គ្រាន់ (ឧបករណ៍បញ្ចូលខ្យល់ដង្ហើម ម៉ាស់ កញ្ចប់ធ្វើតេស្ត)

ការពិត៖  ប្រទេសអូស្ត្រាលីបានជោគជ័យខ្លាំងណាស់ក្នុងការធ្វើឱ្យខ្សែកោងក្លាយជារាបស្មើ ដែលមានន័យថាយើងបានជៀសវាង សម្ពាធកើនឡើងលើមន្ទីរពេទ្យរបស់យើង។

យើងមានឧបករណ៍ការពារផ្ទាល់ខ្លួនជាច្រើនអាចរកបាននៅក្នុងប្រទេសអូស្ត្រាលី ដោយកំពុងត្រូវ បានផលិត កាន់តែច្រើននៅក្នុងប្រទេសអូស្ត្រាលី និងផ្ដល់ទៅដល់ប្រទេសអូស្ត្រាលីនៅគ្រប់ពេល ទាំងអស់។ ឧទាហរណ៍ ការស្តុកទុកសម្ភារផ្នែកវេជ្ជសាស្ត្រថ្នាក់ជាតិនៅតែមានស្តុកទុកបានល្អ និងបានបញ្ជាទិញម៉ាស់ជាង កន្លះពាន់លានសម្រាប់ការដឹកជញ្ជូនដែលមានការចាត់ចែង រហូតដល់ឆ្នាំ 2021។ 

គណៈកម្មាធិការប្រឹក្សាដល់រដ្ឋាភិបាលអូស្ត្រាលី រួមមានបណ្ដាញជំងឺឆ្លងប្រទេសអូស្ត្រាលី និងបណ្ដាញមន្ទីរពិសោធន៍ សុខភាពសាធារណៈ ជួបគ្នាជាប្រចាំដើម្បីវាយតម្លៃឡើងវិញ លើការណែនាំស្ដីពី លក្ខខណ្ឌតម្រូវក្នុងការធ្វើតេស្តរក COVID-19 ដើម្បីធានាថាការធ្វើតេស្ត សំខាន់ៗត្រូវបានដឹកនាំធ្វើដើម្បីជួយគាំទ្រដល់ ការឆ្លើយតបសុខភាពសាធារណៈ របស់យើងចំពោះការឆ្លងរាលដាលនៃ COVID-19។ 

ព័ត៌មានមិនពិត៖ មន្ទីរពេទ្យរបស់ប្រទេសអូស្ត្រាលីនឹងមិនអាចទ្រាំទ្រ បានជាមួយនឹងតម្រូវការកើនឡើងដោយសារតែ COVID-19

ការពិត៖  ប្រទេសអូស្ត្រាលីបានជោគជ័យខ្លាំងណាស់ក្នុងការធ្វើឱ្យខ្សែកោងក្លាយជារាបស្មើ ដែលមានន័យថាយើងបានជៀសវាង សម្ពាធកើនឡើងលើមន្ទីរពេទ្យរបស់យើង។ ប្រទេសអូស្ត្រាលីមានប្រព័ន្ធសុខភាពកម្រិតថ្នាក់ពិភពលោកដែលដាក់ត្រៀមបានល្អដើម្បីបំពេញ
តាមតម្រូវការបន្ថែមក្នុងអំឡុងពេលការឆ្លងរាលដាលនៃ COVID-19 ប្រសិនបើមានការតម្រូវ។  នេះរួមមានសមត្ថភាពសម្រាប់គ្រែមន្ទីរពេទ្យបន្ថែម ឧបករណ៍វេជ្ជសាស្ត្រ ការផ្គត់ផ្គង់ និង បុគ្គលិកវេជ្ជសាស្ត្រ តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលតាមរដ្ឋ និងដែនដី និងផ្នែកសុខភាពឯកជន។

ព័ត៌មានមិនពិត៖ ការបិទខ្ទប់មិនឱ្យចេញចូលរយៈពេលពីរសប្ដាហ៍ នឹងបញ្ឈប់ការឆ្លងរាលដាលនៃ COVID-19 

ការពិត៖  ការដាក់កម្រិតសម្រាប់រយៈពេលពីរ ឬបីសប្ដាហ៍ ហើយបន្ទាប់មកលើកលែងវាវិញ និងត្រឡប់ទៅជីវិតរស់នៅធម្មតា របស់យើងវិញ នឹងមិនបញ្ឈប់ការឆ្លងរាលដាលនៃ COVID-19 ទេ។

មនុស្សភាគច្រើនដែលមាន COVID-19 មានរោគសញ្ញាស្រាលប៉ុណ្ណោះ ឬគ្មានរោគសញ្ញាតែម្ដង។  ហានិភ័យនៃការបិទខ្ទប់មិនឱ្យចេញចូលរយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះ គឺថាមនុស្សដែលមិនមាន រោគសញ្ញា COVID-19 ប្រហែលជាមិនដឹងថាមានឆ្លងវីរុសទៅមនុស្សដទៃទៀតទេ នៅពេលអ្វីៗត្រូវ បានបើកឡើង ក្រោយពីការបិទខ្ទប់ មិនឱ្យចេញចូល។

វិធីដែលល្អបំផុតដើម្បីជួយធ្វើឱ្យយឺតដល់ការឆ្លងរាលដាលនៃ COVID-19 គឺត្រូវអនុវត្តអនាម័យដៃ និងអនាម័យ ផ្លូវដង្ហើមឱ្យបានល្អ រក្សាគម្លាតរាងកាយ ស្នាក់នៅផ្ទះ និងធ្វើតេស្ត ប្រសិនបើអ្នក មិនស្រួលខ្លួន និងពាក់ម៉ាស់ ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ដែលមានការឆ្លងក្នុងសហគមន៍ខ្លាំង និងមិនអាចរក្សាគម្លាតរាងកាយពីគ្នាបាន។

អ្នកជំនាញសុខភាពរបស់យើងនឹងបន្តតាមដានចំនួននៃករណីថ្មីៗក្នុងថ្ងៃនីមួយៗនៅក្នុងប្រទេស
អូស្ត្រាលី និងនៅកន្លែងដែលមានការឆ្លងកំពុងកើតមានឡើង។  បន្ទាប់មកពួកគេនឹងផ្ដល់ ការណែនាំផ្អែកលើភស្តុតាង ធ្វើជាបទបញ្ញត្តិ ឬការរឹតបន្តឹងថ្មី ដែលនឹងត្រូវការអនុម័ត។  មនុស្សគ្រប់រូបគួរតែបន្តទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងការរឹតបន្តឹងនាពេលបច្ចុប្បន្នដោយចូលមើល www.australia.gov.au

ព័ត៌មានមិនពិត៖ ការធ្វើតេស្តលើមនុស្សគ្រប់រូបនឹងបញ្ឈប់ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាទេ

ការពិត៖  ការធ្វើតេស្តមិនបញ្ឈប់ការឆ្លងរាលដាលនៃវីរុសទេ។ 

សសរស្ដមមួយក្នុងចំណោមសសរស្ដមសំខាន់ៗក្នុងការទប់ស្កាត់ និងគ្រប់គ្រងលើ COVID-19 គឺការធ្វើតេស្តរក រោគសញ្ញាឱ្បបានទាន់ពេលវលា មានទំហំធំ និងមានភាពត្រឹមត្រូវ។  ការធ្វើតេស្តរករោគសញ្ញាដើរតួសំខាន់ក្នុងការកំណត់ការសិក្សាពីការឆ្លងរាលដាលនៃជំងឺ ជូនដំណឹងអំពីករណី និងការគ្រប់គ្រងលើទំនាក់ទំនង ហើយសំខាន់បំផុតក្នុងការកាត់បន្ថយ ការឆ្លងនៃវីរុស។ 

ទោះបីយ៉ាងណាក៏ដោយ ការធ្វើតេស្តរក COVID-19 ឃើញអវិជ្ជមាន មិនមែនមានន័យថា អ្នកមិន ប្រឈមនឹងហានិភ័យ ឬមានហានិភ័យចំពោះអ្នកដទៃនោះទេ។  អ្នកអាចធ្វើតេស្តឃើញ COVID-19 អវិជ្ជមានក្រោយពីអ្នកបានឆ្លង SARS-CoV-2 (វីរុសដែលបណ្ដាលឱ្យមាន COVID-19) ប៉ុន្តែនៅមុនពេលអ្នកចេញរោគសញ្ញា។  ហេតុនេះហើយដែលជាការសំខាន់ណាស់ត្រូវអនុវត្ត អនាម័យល្អ និងរក្សាគម្លាតរាងកាយ ហើយត្រូវស្នាក់នៅផ្ទះ នៅពេលអ្នកមិនស្រួលខ្លួន។  សកម្មភាពទាំងនេះ រួមជាមួយនឹងការធ្វើតេស្តមានគោលដៅ កំពុងជួយទបស្កាត់ការឆ្លងនៃ COVID-19 និងជំងឺឆ្លងដទៃទៀត កាត់បន្ថយតម្រូវការលើប្រព័ន្ធសុខាភិបាលអូស្ត្រាលី។

ការគ្រប់គ្រងសុខភាពសាធារណៈលើចំនួនករណី និងការផ្ទុះរាតត្បាតកាន់តែកើនឡើង បានជោគជ័យនៅក្នុងតំបន់ តម្រូវថាការធ្វើតេស្តត្រូវតែតម្រង់គោលដៅដោយប្រុងប្រយ័ត្ន ដើម្បីសម្រេចបាន តុល្យភាពត្រឹមត្រូវរវាងការរក្សា បានការគ្រប់គ្រងលើការឆ្លងមេរោគ និងការការពារស្ថេរភាពនៃសមត្ថភាពមន្ទីរពិសោធន៍ និងសមត្ថភាព ទីកន្លែងធ្វើតេស្ត។

ការធ្វើតេស្តកំពុងកើតមានក្នុងចំណោមប្រជាជនអូស្ត្រាលីបង្ហាញថាគ្មានរោគសញ្ញា (មិនមានរោគសញ្ញា) គឺមិនលើកទឹកចិត្តខ្លាំងក្លាទេ។  យុទ្ធសាស្ត្រក្នុងការធ្វើតេស្តនេះគឺអាចជា វិធីសាស្ត្ររកមិនឃើញមានឆ្លងមេរោគ ឬមិនមានប្រសិទ្ធភាពផ្នែកចំណាយ ដើម្បីកំណត់ការឆ្លងជំងឺ។ រដ្ឋាភិបាលអូស្ត្រាលីទទួលស្គាល់ថាអាចមានតួនាទីមួយសម្រាប់ការធ្វើតេស្តលើការមិនចេញរោគសញ្ញានៅក្នុងបរិបទជាក់លាក់សម្រាប់គោលបំណងគ្រប់គ្រងជំងឺ និងគោលបំណងឃ្លាំមើល។  បរិបទទាំងនេះរួមមានការកំណត់ការផ្ទុះរាតត្បាត ប្រជាជនដែលមានហានិភ័យកាន់តែខ្ពស់ ក្នុងការឆ្លងទៅតំបន់ មានឧប្បត្តិហេតុទាប ប្រជាជនដែលប្រឈមនឹងហានិភ័យកាន់តែខ្ពស់ខ្លាំង ក្នុងការឆ្លង និងអ្នកដែលស្ថិត ក្នុងការកំណត់ការឆ្លងមានហានិភ័យខ្ពស់ដែលងាយរងគ្រោះ ទៅជាជំងឺធ្ងន់ធ្ងរផងដែរ ប្រសិនបើបានឆ្លង។

រដ្ឋាភិបាលអូស្ត្រាលីបន្តណែនាំថាយុទ្ធសាស្ត្រនានាក្នុងការធ្វើតេស្តត្រូវរួមបញ្ចូលនូវកម្មវិធីពិនិត្យមើលកន្លែងធ្វើការសម្រាប់មនុស្សដែលមិនមានរោគសញ្ញានឹងត្រូវបានបង្កើតឡើងដោយមាន ការពិគ្រោះយោបល់ជាមួយ អាជ្ញាធរសុខាភិបាលសាធារណៈ និងនាយកមន្ទីរពិសោធន៍ដែលពាក់ព័ន្ធ។ ការធ្វើដូចនេះគឺដើម្បីធានានូវវិធីសាស្ត្រសមស្រប និងមានប្រសិទ្ធភាពបំផុតត្រូវបានដាក់ឱ្យប្រើ។  សម្រាប់ព័ត៌មានបន្ថែមស្ដីពីគោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលីស្ដីពីការធ្វើតេស្តលើការមិនចេញរោគដែលកំពុងកើតមាន សូមមើល Department of Health website

ព័ត៌មានមិនពិត៖ កញ្ចប់ធ្វើតេស្តមិនត្រឹមត្រូវទេ

ការពិត៖  នៅក្នុងប្រទេសអូស្ត្រាលី ការធ្វើតេស្តរក COVID-19 គឺត្រឹមត្រូវណាស់។  វិធីសាស្ត្ ធ្វើ តេស្តទាំងអស់ដែលបានប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីត្រូវបានផ្ដល់សុពលភាពយ៉ាងទូលំទូលាយ។  វិធីសាស្ត្រទាំងនោះបន្តត្រូវបានតាមដានដោយហ្មត់ចត់ដោយរដ្ឋបាលគ្រប់គ្រងលើទំនិញទាក់ទងនឹងការព្យាបាល (TGA) និងតាមរយៈការចូលរួមយ៉ាងចាំបាច់នៅក្នុងកម្មវិធីធានាគុណភាព ដែលត្រូវ បានបង្កើតឡើងជាក់លាក់ សម្រាប់ SARS-CoV-2 (វីរុសដែលបណ្ដាលឱ្យមាន COVID-19)។

នៅក្នុងប្រទេសអូស្ត្រាលី ការធ្វើតេស្តប្រតិកម្មជាខ្សែសង្វាក់ប៉ូលីមេរ៉ាសដែលមា មូលដ្ខាននៅ មន្ទីរពិសោធន៍ (PCR) គឺជាការធ្វើតេស្តមានស្តង់ដារកម្រិតមាសត្រូវបានប្រើប្រាស់ដើម្បីរក រោគសញ្ញានៃការឆ្លង SARS-CoV-2 ធ្ងន់ធ្ងរ នៅក្នុងរាងកាយរបស់អ្នក និងតម្រូវឱ្យមានការប្រមូល សំណាកផ្លូវដង្ហើមដើម្បីធ្វើតេស្ត។  ការធ្វើតេស្ត PCR មានភាពរសើបខ្លាំងណាស់ និងតាមដាន រកបំណែកហ្សែន តូចបំផុតដែលមានជាក់លាក់ចំពោះ SARS-CoV-2 នៅក្នុងសំណាកផ្លូវដង្ហើម។ 

បច្ចេកវិទ្យាធ្វើតេស្តគឺថ្មីចំពោះប្រទេសអូស្ត្រាលីដែលតម្រូវឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នខ្លាំងណាស់ដោយ TGA ដើម្បីធានានូវគុណភាព និងភាពជឿជាក់នៃលទ្ធផល និងអាចឱ្យមានការផ្គត់ផ្គង់ ស្របច្បាប់របស់ខ្លួន។  សម្រាប់ព័ត៌មានថ្មីៗអំពីការធ្វើតេស្តរក COVID-19 ណាដែត្រូវបាន ដាក់បញ្ចូលក្នុងការចុះបញ្ជីអូស្ត្រាលីនៃទំនិញ សម្រាប់ព្យាបាល សូមចូលមើលគេហទំព័ររបស់ TGA នៅឯ៖  www.tga.gov.au/covid-19-test-kits-included-artg-legal-supply-australia.

ព័ត៌មានមិនពិត៖ វីរុសកូរ៉ូណាជាការបោកបញ្ឆោត

ការពិត៖ COVID-19 បណ្ដាលមកពីវីរុសកូរ៉ូណា (SARS-CoV-2) ដែលជាផ្នែកនៃក្រុមគ្រួសារ ធំមួយនៃវីរុសនានាដែលនាំឱ្យមាន ការឆ្លងតាមផ្លូវដង្ហើមនៅក្នុងខ្លួនមនុស្ស និងសត្វ។  ការឆ្លងទាំងនេះអាចរួមមានចាប់ពីជំងឺគ្រុនរងារទូទៅ រហូតដល់ជំងឺកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។  COVID-19 ត្រូវបានឆ្លងរាលដាលពីមនុស្សតាមដំណក់តូចៗ និងតាមរយៈផ្ទៃកខ្វក់នានា។ 

នៅក្នុងប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍ទាក់ទងនឹងជំងឺឆ្លងរដ្ឋវិចតូរីយ៉ា (VIDRL) នៅវិទ្យាស្ថាន Peter Doherty សម្រាប់ជំងឺឆ្លង និងភាពស៊ាំនឹងមេរោគ គឺជាមន្ទីរពិសោធន៍ទីមួយ នៅក្រៅ ប្រទេសចិន ប្រើដើម្បីដាក់ឱ្យនៅ ដោយឡែកពីគេនៃ SARS-CoV-2។  VIDRL បានចែករំលែក វីរុសដែលបានដាក់ឱ្យនៅដោយឡែកពីគេជាមួយមន្ទីរពិសោធន៍អូស្ត្រាលីដទៃទៀត ជាមួយ អង្គការសុខភាពពិភពលោក និងជាមួយបណ្ដាប្រទេសដទៃទៀត ដើម្បីអនុញ្ញាតឱ្យមានការបង្កើត ការធ្វើសុពលភាព និងការផ្ទៀងផ្ទាត់ការធ្វើតេស្តរករោគសញ្ញា COVID-19។ 

ប្រទេសអូស្ត្រាលីមានសំណាងដែលត្រូវបានជួយគាំទ្រដោយអ្នកជំនាញនៃបណ្ដាញមន្ទីរពិសោធន៍រោគសាស្ត្រសាធារណៈ និងឯកជន ដែលមានសមត្ថភាព និងមានការទទួលស្គាល់ជាផ្លូវការសមស្រប ដើម្បីតាមដានរក និងបញ្ជាក់ SARS-CoV-2។  សមត្ថភាពនៃមន្ទីរពិសោធន៍ទាំងនេះក្នុងពង្រីក សមត្ថភាពធ្វើតេស្ត មានសារៈសំខាន់ ចំពោះភាគជោគជ័យ របស់ប្រទេសអូស្ត្រាលីនៅក្នុងការធ្វើឱ្យ ខ្សែកោងក្លាយជារាបស្មើ និងជៀសសវាងអត្រាឆ្លងជំងឺគ្រោះថ្នាក់ខ្លាំង ដែលបានឃើញនៅក្នុងបណ្ដា ប្រទេសដទៃទៀត។ ព័ត៌មានអំពីចំនួនមនុស្សដែលមាន COVID-19 និងចំនួនអ្នកស្លាប់ពីជំងឺ ត្រូវបានប្រមូលនៅក្នុងប្រទេសអូស្ត្រាលី និងនៅជុំវិញពិភពលោក។ ទិន្នន័យត្រូវបានបោះផ្សាយ ប្រចាំថ្ងៃដោយ  ក្រសួងសុខាភិបាលអូស្ត្រាលី

ព័ត៌មានមិនពិត៖ ម៉ាស់មិនមានប្រសិទ្ធភាព និង/ឬមិនមាន សុវត្ថិភាព។

ការពិត៖  ម៉ាស់នៅពេលបានប្រើប្រាស់ជាមួយនឹងការប្រុងប្រ័ត្នដទៃទៀតដូចជា អនាម័យល្អ ការរក្សាគម្លាតរាងកាយ និងការស្នាក់នៅផ្ទះ និងធ្វើតេស្តនៅពេលមិនស្រួលខ្លួន ជួយធ្វើឱ្យយឺត ដល់ការឆ្លងរាលដាលនៃ COVID-19។

ដូចវីរុសផ្លូវដង្ហើមភាគច្រើនដែរ SARS-CoV-2 (វីរុសដែលបណ្ដាលឱ្យមាន COVID-19) គឺឆ្លង រាលដាលជាសំខាន់ តាមរយៈដំណក់តូចៗដែលមានវីរុស ដែលត្រូវបានបង្កើតឡើងនៅពេល មនុស្សដែលឆ្លងម្នាក់និយាយ ក្អក ឬកណ្ដាស់។  ការឆ្លងរាលដាលក៏អាចកើតឡើងតាមរយៈ ផ្ទៃកខ្វក់នានាផងដែរ។  ម៉ាស់អាចត្រូវបានប្រើប្រាស់ដោយមនុស្សម្នាក់ដែលមាន ការឆ្លងវីរុស តាមផ្លូវដង្ហើម រួមមាន COVID-19 ដែលមាន ឬគ្មានរោគសញ្ញា ដើម្បីការពារ អ្នកដទៃទៀតដោយ កាត់បន្ថយការឆ្លងរាលដាលនៃដំណាក់តូចៗតាមផ្លូវដង្ហើម ដែលបានឆ្លង។ ម៉ាស់អាចត្រូវបាន ប្រើប្រាស់ដោយបុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំ ដើម្បីការពារខ្លួនពួកគេផ្ទាល់ នៅពេល ពួកគេមិនអាចរក្សាគម្លាតរាងកាយពីមនុស្សម្នាក់ដែលមានជំងឺឆ្លងតាមផ្លូវដង្ហើម រួមមាន COVID-19។

ការពាក់ម៉ាស់គ្រាន់តែជំហានមួយប៉ុណ្ណោះក្នុងការធ្វើឱ្យយឺតដល់ការឆ្លងរាលដាលនៃ COVID-19 ហើយវាមិនមែនជា ការជំនួសឱ្យការប្រុងប្រយ័ត្នដទៃទៀតទេ។ ជាការសំខាន់ណាស់ត្រូវបន្តអនុវត្ត អនាម័យដៃ និងអនាម័យផ្លូវដង្ហើមឱ្យបានល្អ រក្សាគម្លាតរាងកាយ ហើយត្រូវស្នាក់នៅផ្ទះ នៅពេលមិនស្រួលខ្លួន។

គ្មានភស្តុតាងណាដែលថាការពាក់ម៉ាស់មិនមានសុវត្ថិភាព ឬរឿងនោះវានាំឱ្យមានបញ្ហាដូចជា កង្វះអ៊ុកស៊ីសែន នោះទេ។  អ្នកផ្ដល់សេវាថែទាំសុខភាពបានពាក់ម៉ាស់អស់រយៈពេលយូរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមានបញ្ហា ទាំងនេះទេ។

 

ការចូលទៅប្រើប្រាស់គេហទំព័រនេះជាប្រចាំដើម្បីបន្តទទួលបានព័ត៌មានអំពីការវិវត្តន៍សំខាន់ៗនៅ
ក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះ COVID-19។

SBS មានព័ត៌មានជាច្រើនផងដែរស្ដីពី COVID-19 ជាភាសារបស់អ្នក។  អ្នកក៏អាចប្រើកម្មវិធី ទូរសព្ទចល័ត និងការពង្រីកកម្មវិធីរុករុកតាមអ៊ីនធឺណិតដើម្បី បកប្រែព័ត៌មានរបស់ រដ្ឋាភិបាល។  ស្វែងរកព័ត៌មានណាមួយដែលត្រូវនឹងតម្រូវការរបស់អ្នក។

ដើម្បីចូលប្រើប្រាស់ព័ត៌មានបន្ថែមជាភាសាអង់គ្លេស សូមចូលមើល  www.australia.gov.au