ទិដ្ឋាការ និងព្រំដែន

ការដាក់កម្រិតលើការធ្វើដំណើរ

ការហាមឃាត់លើការធ្វើដំណើរកំពុងកើតមាន ដែលហាមអ្នកមិនមែនជាអ្នកស្នាក់នៅ និងមិនមែនជាពលរដ្ឋអូស្ត្រាលីពីការចូលមកក្នុងប្រទេសអស្ត្រាលី។

ប្រជាជនដែលលើកលែងពីមកការហាមឃាត់លើការធ្វើដំណើរ រួមមានសមាជិកគ្រួសារជិតរបស់ពលរដ្ឋអូស្ត្រាលី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ រួមមានប្តីប្រពន្ធ អ្នកនៅក្នុងបន្ទុកជាអនីតិជន អាណាព្យាបាលស្របច្បាប់ និងដៃគូដែលរស់នៅជាមួយគ្នាដូចគូរស្រករ។ ក្រោយការមកដល់ក្នុងប្រទេសអូស្ត្រាលី អ្នកធ្វើដំណើរទាំងអស់តម្រូវឱ្យបំពេញបញ្ចប់ការដាក់ឱ្យនៅដោយឡែករយៈពេល
14 ថ្ងៃ។

ព័ត៌មានសម្រាប់អ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្ន

អ្នកកាន់ទិដ្ឋាការដែលប្រាថ្នាចង់បន្តនៅក្នុងប្រទេសអូស្ត្រាលីហួសពីកាលបរិច្ឆេទផុតកំណត់នៃទិដ្ឋាការបច្ចុប្បន្នរបស់ពួកគេ នោះត្រូវដាក់ពាក្យសុំទិដ្ឋាការបន្តទៀត។ អ្នកកកាន់ទិដ្ឋាការត្រូវរកមើលជម្រើសទិដ្ឋាការរបស់ពួកគេ ដើម្បីស្វែងរកបានទិដ្ឋាការថ្មី ដែលសមស្របនឹងកាលៈទេសៈរបស់ពួកគេ ហើយពិនិត្យមើលថាតើពួកគេអាចដាក់ពាក្យសុំទិដ្ឋាការនោះបានឬទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់កម្រិតលើការធ្វើដំណើរ និងទិដ្ឋាការ សូមចូលមើល covid19.homeaffairs.gov.au