ការប្រកាន់ពូជសាសន៍មិនអាចទទួលយកបានទេ
ប្រសិនបើអ្នកឃើញ ឬជួបប្រទះការរើសអើងខាងជាតិសាសន៍ ការបៀតបៀន ឬសម្អប់ សូមកុំទទួលយកវា សូមនិយាយមក។
ប្រសិនបើអ្នកជាជនរងគ្រោះនៃឥរិយាបថប្រកាន់ពូជសាសន៍
- ប្រសិនបើអ្នកត្រួវបានគេវាយដំ ឬគំរាមគំហែងដោយអំពើហិង្សា សូមទាក់ទងប៉ូលីស។
- ប្រសិនបើគ្មានពាក់ព័ន្ធនឹងអំពើហិង្សាទេ ហើយមានសុវត្ថិភាពធ្វើដូច្នេះ អ្នកប្រហែលជាចង់ដោះស្រាយស្ថានការណ៍នោះដោយខ្លួនឯង ដោយលើកឡើងអំពីរឿងនោះដោយផ្ទាល់ជាមួយមនុស្សដែលពាក់ព័ន្ធ។
- ប្រសិនបើមិនអាចដោះស្រាយស្ថានការណ៍បានទេ ឬមិនមានអារម្មណ៍ស្រួលក្នុងការដោះស្រាយរឿងនោះ អ្នកអាចធ្វើការតវ៉ាទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC)។
- ដើម្បីដាក់ពាក្យតវ៉ាជាមួយ AHRC សូមចូលមើលគេហទំព័រ www.humanrights.gov.au/complaints ឬហៅទូរសព្ទទៅសេវាកម្មព័ត៌មានថ្នាក់ជាតិរបស់ AHRC តាមលេខ 1300 656 419 ឬ 02 9284 9888។
អំណាចរបស់អ្នកឈរមើលព្រឹតិ្តការណ៍
នៅពេលមនុស្សធ្វើជាសាក្សីលើការប្រកាន់ជាតិសាសន៍និយាយចេញមកប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ការនេះធ្វើឱ្យសាក្សីនោះត្រូវបានគេកំណត់ជាគោលដៅមានអារម្មណ៍ជួយគាំទ្រ ហើយអាចធ្វើឱ្យមនុស្សដែលជាអ្នកប្រកាន់ជាតិសាសន៍ពិចារណាអំពីឥរិយាបថរបស់ពួកគេឡើងវិញ។ កុំទុកឱ្យខ្លួនអ្នកស្ថិតនៅក្នុងហានិភ័យ។ ប៉ុន្តែវាមានសុវត្ថិភាពដើម្បីធ្វើដូច្នេះ និយាយមក និងគាំទ្រជនរងគ្រោះ។ សូម្បីតែជាកាយវិការសាមញ្ញមួយ ក៏អាចមានឥទ្ធិពលដែរ។
ប្រសិនបើអ្នកឃើញឥរិយាបថរបស់អ្នកប្រកាន់ជាតិសាសន៍ អ្នកអាច៖
- និយាយចេញមក — ស្រែកឡើងថាជាការប្រកាន់ជាតិសាសន៍ ប្រាប់អ្នកប្រព្រឹត្តិអាក្រក់ដឹងថា
វាមិនអាចទទួលយកបានទេ - ជួយគាំទ្រដល់ជនរងគ្រោះ — ឈរនៅក្បែរមនុស្សដែលកំពុងត្រូវគេកំណត់គោលដៅ ហើយសួរពួកគេ ប្រសិនបើពួកគេមិនអីទេ
- យកភស្តុតាង — កត់ត្រាទុកឧប្បតិ្តហេតុនៅលើទូរសព្ទរបស់អ្នក ថតរូបនៃអ្នកប្រព្រឹតិ្តអាក្រក់ និងរាយការណ៍ទៅអាជ្ញាធរនានា
គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលីមានគន្លឹះមួយចំនួនសម្រាប់អ្នកឈរមើលព្រឹតិ្តការណ៍ សូមចូលមើលគេហទំព័រ https://itstopswithme.humanrights.gov.au/respond-racism
ការរើសអើងខាងជាតិសាសន៍ និងសិទ្ធិរបស់អ្នក
នៅក្នុងប្រទេសអូស្តាលី វាជាការប្រឆាំងនឹងច្បាប់ដោយធ្វើអ្វីមួយជាសាធារណៈដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ ប្រភពជាតិ ឬជនជាតិរបស់មនុស្សម្នាក់ ឬរបស់ក្រុមនុស្សណាមួយ ដែលទំនងជា រំលោភបំពាន ប្រមាថ ធ្វើឱ្យអាម៉ាស់មុខ ឬគំរាមគំហែង។ ប្រភេទនៃឥរិយាបថនេះត្រូវបានចាត់ថ្នាក់ថាជាសម្អប់ខាងជាតិសាសន៍។
ឧទាហរណ៍នៃសម្អប់ជាតិសាសន៍អាចរួមមាន៖
- សម្ភាររំលោភបំពានខាងជាតិសាសន៍ដែលមាននៅលើអ៊ីនធឺណិត រួមមានវេទិកា
អេឡិចត្រូនិក ប្លក់ គេហទំព័របណ្ដាញសង្គម និងគេហទំព័រចែករំលែកវីដេអូ - មតិ ឬរូបភាពមានលក្ខណៈរំលោភបំពានខាងជាតិសាសន៍នៅក្នុងសារពត៌មាន
ទស្សនាវដ្តី ឬការបោះពុម្ពផ្សាយផ្សេងទៀតដូចជាខិតប័ណ្ណ ឬផ្ទាំងព័ត៌មាន - សុន្ទរកថាមានលក្ខណៈរំលោភបំពានខាងជាតិសាសន៍ដែលធ្វើឡើងនៅឯការប្រមូលផ្ដុំជា
សាធារណៈ - មតិមានលក្ខណៈរំលោភបំពានខាងជាតិសាសន៍នៅក្នុងកន្លែងសាធារណៈ ដូចជានៅហាងលក់ទំនិញ កន្លែងធ្វើការ សួន នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬនៅសាលារៀន
- មតិមានលក្ខណៈរំលោភបំពានខាងជាតិសាសន៍នៅព្រឹត្តិការណ៍កីឡានានា ដែលធ្វើឡើងដោយអ្នកលេង ទស្សនិកជន គ្រូបង្វឹក ឬមន្ត្រីនានា។
ច្បាប់មានគោលបំណងធ្វើឱ្យមានតុល្យភាពរវាងសិទ្ធិធ្វើទំនាក់ទំនងដោយសេរី (‘សេរីភាពនៃការបញ្ចេញមតិ’) និងសិទ្ធិរស់នៅដោយគ្មានសម្អប់ខាងជាតិសាសន៍។ សកម្មមួយចំនួនអាចមិនប្រឆាំងនឹងច្បាប់ទេ ប្រសិនបើសកម្មភាពទាំងនោះ “បានធ្វើឡើងដោយសមហេតុផល និងដោយស្មោះត្រង់”។
ការរើសអើងខាងជាតិសាសន៍កើតឡើងនៅពេលមនុស្សម្នាក់ត្រូវបានគេចាត់ទុកថាពេញចិត្តតិចជាងមនុស្សម្នាក់ទៀតនៅក្នុងស្ថានភាពដូចគ្នា ដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើត ប្រភពជាតិ ឬជនជាតិ ឬស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ ដូចជាការបដិសេធជួលផ្ទះទៅឱ្យមនុស្សម្នាក់ពីព្រោះពួកគេស្ថិតនៅក្នុងសាវតាជាតិសាសន៍ ឬពណ៌សម្បុរស្បែកពិសេស។
ការរើសអើងខាងជាតិសាសន៍ក៏កើតឡើងនៅពេលមានបទបញ្ញត្តិ ឬគោលនយោបាយមួយដែលដូចគ្នាសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែមានផលប៉ះពាល់មិនយុត្តិធម៌ទៅលើមនុស្សដែលមកពីជាតិសាសន៍ ពណ៌សម្បុរ ដើមកំណើត ប្រភពជាតិ ឬជនជាតិ ឬស្ថានភាពអន្តោប្រវេសន៍ ដូចជាក្រុមហ៊ុនមួយនិយាយថានិយោជិកមិនត្រូវពាក់មួក ឬវត្ថុគ្របក្បាលនៅកន្លែងធ្វើការទេ ដែលនេះទំនងជាមានផលប៉ះពាល់មិនយុត្តិធម៌ទៅលើមនុស្សមួយចំនួនដែលមកពីសាវតាជាតិសាសន៍/ជនជាតិផ្សេងៗ។
ប្រសិនបើអ្នកជួបប្រទះការរើសអើង ឬសម្អប់ខាងជាតិសាសន៍ អ្នកអាចធ្វើការតវ៉ាទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី។ ដំណើរការតវ៉ាគឺមានលក្ខណៈងាយស្រួល ឥតគិតថ្លៃ និងបត់បែន។
ដើម្បីដាក់ពាក្យតវ៉ាជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី សូមចូលមើលគេហទំព័រ www.humanrights.gov.au/complaints
សេវាកម្មព័ត៌មានថ្នាក់ជាតិ
សេវាកម្មព័ត៌មានថ្នាក់ជាតិ (NIS) របស់គណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលីផ្ដល់ព័ត៌មាន និងការបញ្ជូនបន្តសម្រាប់បុគ្គល អង្គការ និងនិយោជក់នានា ស្ដីអំពីបញ្ហាជាច្រើនដែលទាក់ទងនឹងសិទ្ធិមនុស្ស និងការរើសអើង។ សេវានេះគឺឥតគិតថ្លៃ និងមានលក្ខណៈ
សម្ងាត់។
NIS អាច៖
- ផ្ដល់ព័ត៌មានឱ្យអ្នកស្ដីពីសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកនៅក្រោមច្បាប់សិទ្ធិមនុស្សសហព័ន្ធ និងច្បាប់ប្រឆាំងនឹងការរើសអើង
- ពិភាក្សាថាតើអ្នកអាចមានធ្វើការតវ៉ាទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ឬក៏អត់ ឬពិភាក្សាអំពីរបៀបដែលច្បាប់អាចអនុវត្តចំពោះស្ថានភាពរបស់អ្នក
- ផ្ដល់ដល់អ្នកនូវព័ត៌មានស្ដីពីរបៀបធ្វើការតវ៉ា របៀបឆ្លើយតបចំពោះការតវ៉ា ឬរបៀបដោះស្រាយជាមួយនឹងបញ្ហារើសអើងជាក់លាក់
- បញ្ជូនអ្នកបន្តទៅអង្គការមួយផ្សេងទៀតដែលអាចជួយអ្នកបាន
សូមចំណាំថា NIS មិនអាចផ្ដល់ឱវាទផ្លូវច្បាប់បានទេ។
អ្នកអាចទាក់ទង NIS តាម៖
- ទូរសព្ទលេខ៖ 1300 656 419 ឬ 02 9284 9888
- អ៊ីមែល៖ infoservice@humanrights.gov.au
- ទូរសារ៖ 02 9284 9611
- សេវាបញ្ជូនបន្តថ្នាក់ជាតិ៖1300 555 727 (និយាយ និងស្ដាប់) ឬតាមអ៊ីនធឺណិត - ការបញ្ជូនបន្ត.nrscall.gov.au
សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ
សេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ (TIS ថ្នាក់ជាតិ) គឺជាសេវាបកប្រែសម្រាប់អ្នកដែលមិននិយាយភាសាអង់គ្លេស។ ភាគច្រើននៃសេវាTIS ថ្នាក់ជាតិគឺឥតគិតថ្លៃចំពោះអ្នកដែលមិននិយាយភាសាអង់គ្លេស។
- ទូរសព្ទលេខ៖ 131 450
- សូមចូលទៅ៖ www.tisnational.gov.au
ការពិគ្រោះយោបល់ និងសុខុមាលភាពសុខភាពផ្លូវចិត្ត
សេវាជំនួយថ្មីមាន 24/7 ដែលបានរៀបចំជាក់លាក់ឡើងសម្រាប់ជួយមនុស្សនៅអំឡុងពេលនៃការឆ្លងរាលដាលនៃ COVID-19 ដែលមានដោយឥតគិតថ្លៃសម្រាប់ប្រជាជន
អូស្ត្រាលីទាំងអស់។
អាចចូលប្រើប្រាស់សេវាជំនួយបានតាមរយៈគេហទំព័រ https://coronavirus.beyondblue.org.au/
សម្រាប់វិបត្តិផ្ទាល់ខ្លួន និងសេវាជំនួយសុខភាពផ្លូវចិត្ត អ្នកអាចទាក់ទង Beyond Blue តាមលេខ 1800 512 348 ឬ Lifeline តាមលេខ 13 11 14 នៅពេលណាក៏បាន។
Kids Helpline គឺជាសេវាឥតគិតថ្លៃសម្រាប់មនុស្សវ័យក្មេងដែលមានអាយុ 5 ទៅ 25 ឆ្នាំ។ កុមារ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យនៅក្មេង អាចហៅទូរសព្ទទៅលេខ 1800 551 800 នៅពេលណាក៏បាន។