បុគ្គល និងគ្រួសារ

ការបញ្ចេញប្រាក់សោធននិវត្តន៍មុន

បុគ្គល និងអ្នកស្នាក់នៅបណ្ដោះអាសន្នដែលមានសិទ្ធិទទួលបាន នឹងអាចដាក់ពាក្យសុំតាមអ៊ីនធឺណិតតាម
រយៈ myGov ដើម្បីចូលប្រើប្រាស់ទឹកប្រាក់រហូតដល់ 10,000 ដុល្លានៃប្រាក់សោធននិវត្តន៍របស់ពួកគេនៅមុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020។

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2020 បុគ្គលនានាប្រហែលជាអាចចូលប្រើប្រាស់បាន10,000 ដុល្លាថែមទៀត។

ការចូលប្រើប្រាស់ប្រាក់សោធននិវត្តន៍មុនរបស់អ្នក នឹងប៉ះពាល់ដល់តុល្យភាពប្រាក់សោធននិវត្តន៍របស់អ្នក ហើយអាចប៉ះពាល់ដល់ប្រាក់ចំណូលពេលចូលនិវត្តន៍របស់អ្នកក្នុងពេលអនាគត។ សូមពិចារណាស្វែងរក
ឱវាទផ្នែកហិរញ្ញវត្ថុនៅមុនពេលដាក់ពាក្យសុំបញ្ចេញប្រាក់សោធននិវត្តន៍មុន។

សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ចេញប្រាក់សោធននិវត្តន៍មុន សូមមើលគេហទំព័រ www.ato.gov.au/coronavirus, ឬប្រសិនបើអ្នកប្រាថ្នាចង់និយាយជាមួយ ATO ជាភាសារបស់អ្នក សូមហៅទូរសព្ទទៅសេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ (TIS ថ្នាក់ជាតិ) តាមលេខ 13 14 50

គ្មានកាបណ្ដេញចេញទេ

ការបណ្ដេញចេញនឹងទុកព្យួរជាបណ្ដោះអាសន្នសម្រាប់រយៈពេលប្រាំមួយខែ ដោយរដ្ឋាភិបាលនៅតាមរដ្ឋ និងដែនដីនានា។ ម្ចាស់ផ្ទះ និងអ្នកជួលត្រូវបានលើកទឹកចិត្តឱ្យជជែកគ្នាអំពីកិច្ចព្រមព្រៀងរយៈពេលខ្លី។ សូមពិនិត្យមើលជាមួយរដ្ឋាភិបាលនៅតាមរដ្ឋ និងដែនដីសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។

ជម្រើសអត្រាប្រាក់ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងឥណទានជា
អប្បបរមាសម្រាប់អ្នកចូលនិវត្តន៍

លក្ខខណ្ឌតម្រូវប្រាក់ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងឥណទានជាអប្បបរមាសម្រាប់គណនីផ្អែកលើប្រាក់ចូលនិវត្តន៍ និងផលិតស្រដៀងគ្នា ត្រូវបានកាត់បន្ថយ 50% សម្រាប់ប្រាក់ចំណុលឆ្នាំ 2019-20 និងឆ្នាំ 2020-21 ដើម្បីជួយកាត់បន្ថយការបាត់បង់សំខាន់ៗនៅក្នុងទីផ្សារហិរញ្ញវត្ថុដោយសារតែការឆ្លងរាលដាលនៃ COVID-19,

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.ato.gov.au/drawdown

បន្តរក្សាប្រព័ន្ធឱ្យមានសុវត្ថិភាព និងយុត្តិធម៌

មានការកើនឡើងច្រើនក្នុងការតម្រង់គោលដៅមកកាន់ប្រជាជនអូស្ត្រាលី ជាមួយនឹង COVID-19 និងការបោកបន្លំផ្សេងទៀត។ ប្រសិនបើអ្នកត្រួវបានទាក់ទងដោយអ្នកបោកបន្លំ ឬមានការសង្ស័យអំពីអ៊ីមែល សារ SMS ឬការហៅទូរសព្ទ សូមពិនិត្យមើលជាមួយយើងជាមុនសិន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.ato.gov.au/scams

ប្រសិនបើអ្នកមានការព្រួយថាព័ត៌មានពន្ធដារ ឬព័ត៌មានប្រាក់សោធននិវត្តន៍របស់អ្នកត្រូវបានគេលួច ឬត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញារបស់អ្នក នោះអ្នកត្រូវ៖

  • ពិនិត្យមើលគណនី myGov របស់អ្នក ប្រសិនបើមានគណនីនេះ ហើយធ្វើឱ្យប្រាកដថាព័ត៌មានលម្អិតរបស់អ្នកនៅតែត្រឹមត្រូវ។
  • សូមទាក់ទងមជ្ឈមណ្ឌលជំនួយអត្តសញ្ញាណអតិថិជនរបស់យើងតាមលេខ 1800 467 033 ដើម្បីជួយអ្នកការពារអត្តសញ្ញាណពន្ធដាររបស់អ្នក។

អ្នកក៏អាចប្រាប់ឱ្យយើងដឹងផងដែរ ប្រសិនបើអ្នកមានអារម្មណ៍ ហើយបុគ្គល ឬអាជីវកម្មណាមួយកំពុងធ្វើមិនត្រឹមត្រូវនៅឯ www.ato.gov.au/tipoff

ការបង់ប្រាក់ និងសេវាកម្មនានារបស់រដ្ឋាភិបាល

Services Australia ប្រហែលជាអាចជួយអ្នកខាងផ្នែកហិញ្ញវត្ថុបាន ទោះបីជាអ្នកមិនទាន់ទទួលបានការបង់ប្រាក់ Centrelink ក៏ដោយ។ អ្នកមិនត្រូវការទៅកាន់មជ្ឈមណ្ឌលសេវាកម្មទេ។ អ្នកអាចប្រើប្រាស់ជម្រើសសេវាធ្វើដោយខ្លួនឯងរបស់យើងបាន។ អ្នកក៏អាចទទួលបានជំនួយពីបុគ្គលិកផ្នែកសង្គមកិច្ចផងដែរ។ ប្រសិនបើអ្នកជាអតិថិជនរួចទៅហើយ នោះមានការផ្លាស់ប្ដូរមួយចំនួនចំពោះការបង់ប្រាក់ និងសេវាកម្មរបស់យើងអាស្រ័យដោយ coronavirus (COVID-19)។  សម្រាប់ព័ត៌មានបន្ថែមជាភាសាមួយចំនួន សូមទៅកាន់
គេហទំព័រ servicesaustralia.gov.au/covid19