អាជីវកម្ម
ការពន្យារពេល JobKeeper
ការបង់ប្រាក់ JobKeeper ដែលដើមដំបូងបម្រុងដំណើរការរហូតដល់
ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 នឹងបន្តមានដល់អាជីវកម្មនានាដែលមានសិទ្ធិទទួល (រួមមានអាជីវកម្មដែលធ្វើការដោយខ្លួនឯង) និងអង្គការមិនរកកម្រៃ រហូតដល់
ថ្ងៃទី 28 ខែមីនា ឆ្នាំ 2021។
សម្រាប់សេចក្ដីសង្ខេបនៃការផ្លាស់ប្ដូរនានានៅពេលខាងមុខ សូមយោងទៅ treasury.gov.au/coronavirus/jobkeeper/extension។
ការបង់ប្រាក់ JobKeeper
ការបង់ប្រាក់សម្រាប់ JobKeeper របស់រដ្ឋាភិបាល គឺជាឧបត្ថម្ភធនបណ្ដោះអាសន្នសម្រាប់អាជីវកម្មទាំងឡាយណាដែលរងប៉ះពាល់សំខាន់ដោយឥទ្ធិពលនៃ coronavirus (COVID-19)។
និយោជក អ្នកជំនួញទោល និងអង្គភាពដទៃទៀតអាចដាក់ពាក្យសុំដើម្បីទទួលការបង់ប្រាក់ JobKeeper សម្រាប់និយោជិតដេលមានសិទ្ធិទទួលរបស់ពួកគេ។ ការបង់ប្រាក់នេះនឹងត្រូវបានបង់ទៅឱ្យនយោជក់នៅចុងខែនីមួយៗដោយ ATO។
អាជីវកម្មនានាអាចចុះឈ្មោះសម្រាប់ការបង់ប្រាក់ JobKeeper តាមរយៈ
ច្រកចូលបណ្ដាញអាជីវកម្ម, របស់ ATO នៅក្នុងin សេវាលើអ៊ីនធឺណិត ATO ដោយប្រើប្រាស់ myGov ប្រសិនបើអ្នកជាអាជីវកម្មទោល ឬតាមរយៈភ្នាក់ងារពន្ធ ឬ BAS ដែលបានចុះបញ្ជី។
សម្រាប់ព័ត៌មានអំពីការគាំទ្រ និងជំនួយ JobKeeper ដែលមានស្រាប់អាចរកបានេពី ATO ដោយចូលទៅ www.ato.gov.au/JobKeeper។
ការធានតំហូរសាច់ប្រាក់ដើម្បីបង់វិក្កយបត្រ និងប្រាក់ឈ្នួល
អាជីវកម្ម និងអង្គការមិនរកកម្រៃនានា (NFP) ដែលជួលបុគ្គលិកធ្វើការនឹងទទួលបានប្រាក់ពី $20,000 ទៅដល់ 100,000 ដុល្លា នៅក្នុងការបង្កើតចំនួនតំហូរសាច់ប្រាក់ ដោយដាក់បញ្ជូនសេចក្ដីថ្លែងអំពីសកម្មភាពរបស់ពួកគេ រហូតដល់ខែ ឬត្រីមាសនៃខែកញ្ញា ឆ្នាំ 2020។ដើម្បីរក្សាឱ្យអាជីវកម្មខ្នាតតូចរហូតដល់អាជីវកម្មខ្នាតមធ្យមបន្តដំណើរការ បន្តបង់វិក្កយបត្រ និងរក្សាទុកបុគ្គលិកអ្នក។
ស្វែងយល់បន្ថែម៖
កូនជាង និងសិក្ខាកាម
រដ្ឋាភិបាលកំពុងជួយគាំទ្រដល់ការអភិវឌ្ឍន៍ជាបន្តកម្លាំងពលកម្មមានជំនាញរបស់ប្រទេសអូស្ត្រាលី និងកំពុងជួយដល់អាជីវកម្មនានាដើម្បីរក្សាទុកកូនជាង និងសិក្ខាកាមដោយផ្ដល់ឧបត្ថម្ភធនលើប្រាក់ឈ្នួល 50 ភាគរយ ដែលមានទឹកប្រាក់រហូតដល់ 21,000 ដុល្លា។
ស្វែងយល់បន្ថែម៖
ឥណទាន និងកម្ចី
គម្រោងធានាលើសហគ្រាសធុនខ្នាត ខ្នាតមធ្យមវីរុសកូរ៉ូណាថ្មី (new Coronavirus SME Guarantee Scheme) មានន័យថាអ្នកប្រហែលជាអាចទទួលបានការចូលប្រើប្រាស់កម្ចីបន្ថែមពីអ្នកផ្ដល់កម្ចីដែលចូលរួម ដើម្បីជួយគាំទ្រអ្នកក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
រដ្ឋាភិបាលនឹងផ្ដល់ការធានា 50 ភាគរយទៅដល់អ្នកផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច ខ្នាតមធ្យម (SME) សម្រាប់កម្ចីមិនមានធានាថ្មីដែលនឹងត្រូវប្រើប្រាស់សម្រាប់ជាទុនបង្វិល។
រដ្ឋាភិបាលក៏កំពុងផ្ដល់ការលើកលែងពីកាតព្វកិច្ចខ្ចីដែលមានការទទួលខុសត្រូវសម្រាប់អ្នកផ្ដល់កម្ចីក្នុងការផ្ដល់ឥណទានទៅដល់អតិថិជនអាជីវកម្មខ្នាតតូចដែលមានស្រាប់។
ការលើកលែងនេះគឺសម្រាប់រយៈពេលប្រាំមួយខែ និងអនុវត្តចំពោះឥណទានណាមួយសម្រាប់គោលបំណងអាជីវកម្ម រួមមានឥណទានថ្មី ការកើនឡើងកម្រិតកំណត់ឥណទាន និងបំរែបំរួលឥណទាន និងការរៀបចំរចនាសម្ព័ន្ធជាថ្មី។
ការជួយដល់តំបន់ និងផ្នែកនានា
រដ្ឋាភិបាលបានសន្សំទុកទឹកប្រាក់ចំនួន 1 ពាន់លានដុល្លា សម្រាប់ជួយគាំទ្រដល់សហគមន៍ តំបន់ និងឧស្សាហកម្មនានាដែលបានរងប៉ះពាល់ច្រើនបំផុតដោយការផ្ទុះរាតត្បាតនៃវីរុសកូរ៉ូណា (Coronavirus)។ មូលនិធិទាំងនេះនឹងមានសម្រាប់ជួយនៅក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាត និងដើម្បីជួយដល់ការស្ដារឡើងវិញ។ លើសពីនេះទៀត រដ្ឋាភិបាលកំពុងជួយដល់ឧស្សាហកម្មអាកាសចរណ៍តាមរយៈកញ្ចប់ថវិកាចំនួន 715 លានដុល្លា។
ការវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នក
កម្រិតលុបចោលបំណុលទ្រព្យសកម្មភ្លាមត្រូវបានបង្កើនពីចំនួន 30,000 ដុល្លា ដល់ 150,000 ដុល្លា សម្រាប់អាជីវកម្មនានា ដែលមានចំណូលសរុបប្រចាំឆ្នាំតិចជាង 500 លានដុល្លា។
មិនថាអ្នកកំពុងទិញគ្រឿងបរិក្ខារថ្មីសម្រាប់ឃ្លាំងស្តុកទំនិញថ្មីរបស់អ្នក ឬត្រាក់ទ័រធុនតូចដែលប្រើហើយមានបង់ពីរ អាជីវកម្មរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការលុបចោលទ្រព្យសកម្មភ្លាមរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020។
ការដករំលស់លឿនក៏នឹងមានផងដែរសម្រាប់អាជីវកម្មនានាដែលមានសិទ្ធិទទួលបាន តាមរយៈគំនិតផ្ដួចផ្ដើមលើកទឹកចិត្តដល់ការវិនិយោគមានរយៈពេល 15 ឆ្នាំ។
ស្វែងយល់បន្ថែម៖
កម្រិតលុបចោលបំណុលទ្រព្យសកម្មភ្លាមសម្រាប់អាជីវកម្មដែលមានសិទ្ធិទទួល
ការគាំទ្រដល់ការវិនិយោគលើអាជីវកម្ម – រំលស់លឿន
ក៏មើលផងដែរ៖
- សំណួរដែលសួរញឹកញាប់អំពី COVID-19
- សូមចុះឈ្មោះចូលរួមក្នុង webinar របស់យើងដោយឥតគិតថ្លៃស្ដីពី ជំនួយពន្ធដារសម្រាប់អាជីវកម្មខ្នាតតូច
- ជំនួយបន្ថែមក្នុងអំឡុងពេល COVID-19