សម្រាប់បុគ្គល និងគ្រួសារនានា
គ្មានការបណ្ដេញចេញទេ
ការបណ្ដេញចេញនឹងទុកព្យួរជាបណ្ដោះអាសន្នសម្រាប់រយៈពេលប្រាំមួយខែ ដោយរដ្ឋាភិបាលនៅតាមរដ្ឋ និងដែនដីនានា។ ម្ចាស់ផ្ទះ និងអ្នកជួលត្រូវបានលើកទឹកចិត្តឱ្យជជែកគ្នាអំពីកិច្ចព្រមព្រៀងរយៈពេលខ្លី។ សូមពិនិត្យមើលជាមួយរដ្ឋាភិបាលនៅតាមរដ្ឋ និងដែនដីសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។
ជម្រើសអត្រាប្រាក់ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងឥណទានជា
អប្បបរមាសម្រាប់អ្នកចូលនិវត្តន៍
លក្ខខណ្ឌតម្រូវប្រាក់ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងឥណទានជាអប្បបរមាសម្រាប់គណនីផ្អែកលើប្រាក់ចូលនិវត្តន៍ និងផលិតស្រដៀងគ្នា ត្រូវបានកាត់បន្ថយ 50% សម្រាប់ប្រាក់ចំណុលឆ្នាំ 2019-20 និងឆ្នាំ 2020-21 ដើម្បីជួយកាត់បន្ថយការបាត់បង់សំខាន់ៗនៅក្នុងទីផ្សារហិរញ្ញវត្ថុដោយសារតែការឆ្លងរាលដាលនៃ COVID-19។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.ato.gov.au/drawdown
ការពន្យារ JobKeeper
ការបង់ប្រាក់សម្រាប់ JobKeeper ដែលដែលពីដើមឡើយដំណើរការរហូតដល់ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 នឹងត្រូវបន្តបើកទៅទៀតសម្រាប់អាជីវកម្មនានាដែលមានសិទ្ធិទទួលបាន (រួមទាំងអ្នកដែលធ្វើការដោយខ្លួនឯង) និងអង្គការមិនរកកម្រៃ រហូតដល់ថ្ងៃទី 28 ខែមីនា ឆ្នាំ 2021។
សម្រាប់សេចក្ដីសង្ខេបអំពីការផ្លាស់ប្ដូរនានាក្នុងពេលខាងមុខ សូមយោងទៅ treasury.gov.au/coronavirus/jobkeeper/extension។
ការបង់ប្រាក់សម្រាប់ JobKeeper
ការបង់ប្រាក់ JobKeeper ជួយដល់អាជីវកម្មនានាដែលបានរងប៉ះពាល់ជាសំខាន់ដោយវីរុសកូរ៉ូណា (COVID-19)។
និយោជក អ្នកជំនួញទោល និងអង្គភាពដទៃទៀតដែលមានសិទ្ធិទទួលបាន អាចដាក់ពាក្យសុំដើម្បីទទួលការបង់ប្រាក់ JobKeeper សម្រាប់និយោជិករបស់ពួកគេដែលមានសិទ្ធិទទួលបាន។ ការបង់ប្រាក់នេះនឹងត្រូវបានបង់ឱ្យទៅនិយោជក់នៅចុងខែនីមួយៗដោយ ATO។
អាជីវកម្មនានាអាចុះឈ្មោះដើម្បីបានការបង់ប្រាក់សម្រាប់ JobKeeper តាមរយៈ ច្រកចូលបណ្ដាញអាជីវកម្ម របស់ ATO នៅក្នុង សេវានៅលើអ៊ីនធឺណិតរបស់ ATO ដោយប្រើ myGov ប្រសិនបើអ្នកជាអ្នកជំនួញទោល ឬតាមរយៈភ្នាក់ងារពន្ធដែលបានចុះបញ្ជី ឬភ្នាក់ងារ BAS។
សម្រាប់ព័ត៌មានអំពីការគាំទ្រ និងជំនួយសម្រាប់ JobKeeper ដែលមានស្រាប់ អាចរកបានពី ATO ដោយចូលទៅ www.ato.gov.au/JobKeeper។
ឥណទានជួល JobMaker (JobMaker Hiring Credit)
គម្រោងឥណទានជួល JobMaker (JobMaker Hiring Credit scheme) គឺជាការលើកទឹកចិត្តសម្រាប់អាជីវកម្មនានាដើម្បីជួលអ្នកស្វែងរកការងារវ័យក្មេងបន្ថែមដែលមានអាយុ 16–35 ឆ្នាំ។
និយោជកដែលមានសិទ្ធិទទួលបាន អាចចូលប្រើឥណទានជួល JobMaker (JobMaker Hiring Credit) សម្រាប់និយោជិកបន្ថែមម្នាក់ៗដែលមានសិទ្ធិទទួលបាន ដែលពួកគេជួលចន្លោះថ្ងៃទី 7 ខែតុលា ឆ្នាំ 2020 និងថ្ងៃទី 6 ខែតុលា ឆ្នាំ 2021។
មើល www.ato.gov.au/jobmakerhiringcredit សម្រាប់ព័ត៌មានបន្ថែម
បន្តរក្សាប្រព័ន្ធឱ្យមានសុវត្ថិភាព និងយុត្តិធម៌
មានការកើនឡើងខ្លាំងក្នងការបោកបន្លំរឿង COVID-19 និងការឆបោកផ្សេងទៀតតម្រង់គោលដៅចំពោះប្រជាជនអូស្ត្រាលី។ ប្រសិនបើអ្នកត្រូវបានទាក់ទងដោយអ្នកឆបោក ឬមានការសង្ស័យលើ
អ៊ីមែល សារ SMS ឬការហៅទូរសព្ទ សូមពិនិត្យមើលជាមួយយើងជាដំបូងសិន។
ប្រសិនបើអ្នកធ្លាប់មិនប្រាកដថាជាការប្រាស្រ័យទាក់ទងរបស់ ATO មានភាពត្រឹមត្រូវ ឬក៏អត់ នោះ
សួមកុំឆ្លើយតប។ សូមហៅទូរសព្ទទៅខ្សែទូរសព្ទអំពីការឆបោកតាមលេខ 1800 008 540 ឬចូលមើល www.ato.gov.au/scams។
ប្រសិនបើអ្នកគិតថាមានអ្នកណាម្នាក់បានលួច ឬប្រើប្រាស់អត្តសញ្ញណរបស់អ្នកមិនត្រឹមត្រួ យើងអាចជួយអ្នកបាន។ យើងផ្ដល់ព័ត៌មាន ដំបូន្មាន និងជំនួយដើម្បីជួយដល់អ្នកបង់ពន្ធឱ្យបង្កើតនូវ
អត្តសញ្ញាណបង់ពន្ធរបស់ពយគេឡើងវិញ។
អ្នកក៏អាចប្រាប់យើងឱ្យដឹងផងដែរ ប្រសិនបើអ្នកមានអារម្មណ៍ និងបុគ្គល ឬអាជីវកម្មណាមួយកំពុងធ្វើកិច្ចការមិនត្រឹមត្រូវនៅឯ www.ato.gov.au/tipoff។
ការបង់ប្រាក់ និងសេវារដ្ឋាភិបាល
Services Australia ប្រហែលជាអាចជួយអ្នកខាងផ្នែកហិរញ្ញវត្ថុបាន បើទោះបីជាអ្នកមិនទទួលបានការបង់ប្រាក់ Centrelink នៅឡើយក៏ដោយ។ អ្នកមិនត្រូវការទៅមជ្ឈមណ្ឌលសេវាកម្មទេ។ អ្នកអាចប្រើប្រាស់ជម្រើសសេវាធ្វើដោយខ្លួនឯង។ អ្នកក៏អាចចូលប្រើប្រាស់បុគ្គលិកសង្គមកិច្ចផងដែរ។ ប្រសិនបើអ្នកជាអតិថិជនរួចហើយ នោះមានការផ្លាស់ប្ដូរមួយចំនួនចំពោះការបង់ប្រាក់ និងសេវាកម្មរបស់យើងអាស្រ័យដោយវីរុសកូរ៉ូណា (COVID-19)។ សម្រាប់ព័ត៌មានជាភាសាមួយចំនួន សូមទៅកាន់ servicesaustralia.gov.au/covid19