សម្រាប់អាជីវម្ម

ការបង់ប្រាក់ JobKeeper Payment 

ការបង់ប្រាក់ JobKeeper របស់រដ្ឋាភិបាលគឺបានជាឧបត្ថម្ភធនបណ្ដោះអាសន្នសម្រាប់អាជីវកម្មនានា ដែលបាន រងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណា (COVID-19)។

និយោជក អ្នកជំនួញទោល និងអង្គភាពដទៃទៀតដែលមានសិទ្ធិទទួលបាន អាច បានដាក់ពាក្យសុំដើម្បីទទួល ការបង់ប្រាក់ JobKeeper សម្រាប់និយោជិករបស់ពួកគេដែលមានសិទ្ធិទទួលបាន។ ការបង់ប្រាក់នេះបានត្រូវបង់ឱ្យទៅនិយោជក់នៅចុងខែនីមួយៗដោយ ATO។

អាជីវកម្មនានាបានអាចចុះឈ្មោះដើម្បីបានការបង់ប្រាក់សម្រាប់ JobKeeper តាមរយៈ ច្រកចូលបណ្ដាញអាជីវកម្ម របស់ ATO នៅក្នង សេវានៅលើអ៊ីនធឺណិតរបស់ ATO ដោយប្រើ myGov ប្រសិនបើពួកគេធ្លាប់ជាអ្នកជំនួញទោល ឬតាមរយៈភ្នាក់ងារពន្ធដែលបាន ចុះបញ្ជី ឬភ្នាក់ងារ BAS។

សម្រាប់ព័ត៌មានអំពីការបង់ប្រាក់ JobKeeper សូមចូលទៅ www.ato.gov.au/JobKeeper

ការធានាលំហូរសាច់ប្រាក់ដើម្បីបង់វិក្កយបត្រ និងប្រាក់ឈ្នួល

អាជីវកម្ម និងអង្គការមិនរកកម្រៃនានា (NFP) ដែលមានសិទ្ធិទទួលបាន ហើយជួលបុគ្គលិកធ្វើការនឹងទទួលបាន ប្រាក់ពី $20,000 ទៅដល់ 100,000 ដុល្លា នៅក្នុងការបង្កើតចំនួនលំហូរសាច់ប្រាក់ ដោយដាក់បញ្ជូនសេចក្ដីថ្លែងអំពី សកម្មភាពប្រចាំខែ និងប្រចាំត្រីមាសរបស់ពួកគេ ពីខែមីនា ឆ្នាំ 2020 ដល់ ខែកញ្ញា ឆ្នាំ 2020។

ស្វែងយល់បន្ថែម៖ 

កូនជាង និងសិក្ខាកាម

រដ្ឋាភិបាលកំពុងជួយគាំទ្រដល់ការអភិវឌ្ឍន៍ជាបន្តកម្លាំងពលកម្មមានជំនាញរបស់ប្រទេសអូស្ត្រាលី និងកំពុងជួយដល់អាជីវកម្មនានាដើម្បីរក្សាទុកកូនជាង និងសិក្ខាកាមដោយផ្ដល់ឧបត្ថម្ភធនលើប្រាក់ឈ្នួល 50 ភាគរយ ដែលមានទឹកប្រាក់រហូតដល់ 21,000 ដុល្លា។

ស្វែងយល់បន្ថែម៖ 

ឥណទាន និងកម្ចី

គម្រោងធានាលើសហគ្រាសធុនខ្នាត ខ្នាតមធ្យមវីរុសកូរ៉ូណាថ្មី (new Coronavirus SME Guarantee Scheme) មានន័យថាអ្នកប្រហែលជាអាចទទួលបានការចូលប្រើប្រាស់កម្ចីបន្ថែមពីអ្នកផ្ដល់កម្ចីដែលចូលរួម ដើម្បីជួយគាំទ្រអ្នកក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

រដ្ឋាភិបាលនឹងផ្ដល់ការធានា 50 ភាគរយទៅដល់អ្នកផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច ខ្នាតមធ្យម (SME) សម្រាប់កម្ចីមិនមានធានាថ្មីដែលនឹងត្រូវប្រើប្រាស់សម្រាប់ជាទុនបង្វិល។

រដ្ឋាភិបាលក៏កំពុងផ្ដល់ការលើកលែងពីកាតព្វកិច្ចខ្ចីដែលមានការទទួលខុសត្រូវសម្រាប់អ្នកផ្ដល់កម្ចីក្នុងការផ្ដល់ឥណទានទៅដល់អតិថិជនអាជីវកម្មខ្នាតតូចដែលមានស្រាប់។

ការលើកលែងនេះគឺសម្រាប់រយៈពេលប្រាំមួយខែ និងអនុវត្តចំពោះឥណទានណាមួយសម្រាប់គោលបំណងអាជីវកម្ម រួមមានឥណទានថ្មី ការកើនឡើងកម្រិតកំណត់ឥណទាន និងបំរែបំរួលឥណទាន និងការរៀបចំរចនាសម្ព័ន្ធជាថ្មី។

ការជួយដល់តំបន់ និងផ្នែកនានា

រដ្ឋាភិបាលបានសន្សំទុកទឹកប្រាក់ចំនួន 1 ពាន់លានដុល្លា សម្រាប់ជួយគាំទ្រដល់សហគមន៍ តំបន់ និងឧស្សាហកម្មនានាដែលបានរងប៉ះពាល់ច្រើនបំផុតដោយការផ្ទុះរាតត្បាតនៃវីរុសកូរ៉ូណា (Coronavirus)។ មូលនិធិទាំងនេះនឹងមានសម្រាប់ជួយនៅក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាត និងដើម្បីជួយដល់ការស្ដារឡើងវិញ។ លើសពីនេះទៀត រដ្ឋាភិបាលកំពុងជួយដល់ ឧស្សាហកម្មអាកាសចរណ៍តាមរយៈកញ្ចប់ថវិកាចំនួន 715 លានដុល្លា។ 

វិធានការបណ្ដោះអាសន្នចំពោះផែនការ JobMaker Plan ដើម្បគាំទ្រដល់អាជីវកម្មនានា

ជាផ្នែកនៃថវិកាឆ្នាំ 2020–21 រដ្ឋាភិបាលកំពុងអនុវត្តវិធានការមួយចំនួនដើម្បីជួយអាជីវកម្មនានាស្ដាឡើងវិញពីផលប៉ះពាល់នៃការឆ្លងរាលដាលវីរុសកូរ៉ូណា (COVID-19)។

វិធានការទាក់ទងនឹងការទាមទារសម្បទានពន្ធ ការកាត់បន្ថយពន្ធ និងរំលស់ទ្រព្យសកម្មនៅរដូវពន្ធដារ។ វិធានការទាំងនេះនឹងជួយគាំទ្រដល់អាជីវកម្មនានាក្នុងអំឡុងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃ COVID-19 សម្រាប់ឆ្នាំហិរញ្ញវត្ថុ 2020–21 និង 2021–22។

វិធានការទាំងនេះរួមមាន៖

  • ឥណទានជួល JobMaker (JobMaker Hiring Credit)
  • ការចំណាយពេញលេញបណ្ដោះអាសន្ន 
  • ការខាតបង់គិតត្រឡប់ក្រោយវិញ
  • ការគាំទ្រលើការវិនិយោគអាជីវកម្ម – រំលស់លឿន 
  • កម្រិតលុបចោលបំណុលទ្រព្យសកម្មភ្លាម
  • ការបង្កើនកម្រិតកំណត់ចំណូលអង្គភាពអាជីវកម្មធនតូច