វ៉ាក់សាំង COVID-19
យើងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបដែលកំពុងរស់នៅក្នុងសហគមន៍អូស្ត្រាលីដើម្បីទទួលការចាក់ថ្នាំបង្ការ។ ការធ្វើដូចនេះគឺស្របតាមដំបូន្មានសុខភាព។
វ៉ាក់សាំង COVID-19 គឺឥតគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលី រួមមាន៖
- អ្នកកាន់ទិដ្ឋាការអូស្ត្រាលី
- អ្នកទស្សនាបរទេស
- និស្សិតអន្តរជាតិ
- បុគ្គលិកធ្វើការជាជនអន្តោប្រវេសន៍
- អ្នកស្វែងរកសិទ្ធិជ្រកកោន និង
- មនុស្សដែលមិនមានទិដ្ឋាការត្រឹមត្រូវ។
នៅពេលមនុស្សនៅក្នុងប្រទេសអូស្ត្រាលីបានចាក់វ៉ាក់សាំងហើយ ព័ត៌មានអំពីការធ្វើអន្តោប្រវេសន៍ ឬស្ថានភាពសញ្ជាតិរបស់ពួកគេមិនត្រូវបានប្រមូលទេ។
អ្នកមិនត្រូវការមានសិទ្ធិទទួលបាន ឬចុះឈ្មោះជាមួយ Medicare ដើម្បីទទួលបានការចាក់វ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនោះទេ។ ដើម្បីរកមើលគ្លីនិកដែលអ្នកមិនត្រូវការកាត Medicare សូមប្រើប្រាស់ COVID-19 Vaccine Eligibility Checker។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីវ៉ាក់សាំង COVID-19 ជាភាសារបស់អ្នក សូមចូលមើល COVID-19 vaccine information in your language។
#BBD0E0 »